Skip to Content
[Page Content]

កម្មវិធីមជ្ឈមណ្ឌលបោះឆ្នោត បត់បែន

អំពី

កម្មវិធីមជ្ឈមណ្ឌលបោះឆ្នោតបត់បែន ធានាថាមន្រ្តីចុះបញ្ជី - មន្រ្តីកត់ត្រា / ស្មៀនខោនធី (RR/CC) បំពេញសេចក្តីត្រូវការរបស់អ្នកបោះឆ្នោតខោនធី LA ក្នុងការបោះឆ្នោតជាមួយជម្រើសបោះឆ្នោតដែលបានពង្រីក។ កម្មវិធីនេះផ្តោតការយកចិត្តទុកដាក់ជាពិសេសដល់អ្នកបោះឆ្នោតដែលមានតំរូវការពិសេសដូចជា

  • មនុស្សវ័យចំណាស់
  • ប្រជាជនដែលជួបប្រទះបទពិសោធន៍ភាពគ្មានផ្ទះសម្បែង
  • អ្នកបោះឆ្នោតដែលមានពិការភាព
  • អ្នកបោះឆ្នោតដែលរស់នៅដាច់ឆ្ងាយពីគេ

ជម្រើសបោះឆ្នោតដែលបានពង្រីក

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់យើង កម្មវិធីមជ្ឈមណ្ឌលបោះឆ្នោតបត់បែន ផ្តល់ជូនជម្រើសបោះឆ្នោតបន្ថែម ដែលបានពង្រីកលើសពីមណ្ឌលបោះឆ្នោតធម្មតាទៅទៀត ។

  • មណ្ឌលបោះឆ្នោតបត់បែន
  • សន្លឹកឆ្នោតក្នុងការបោះឆ្នោតផ្ញើតាមសំបុត្រ (VBM) ដែលបានធ្វើឲ្យប្រសើរឡើងថែមទៀតមាន 13 ភាសា
  • ការបោះឆ្នោតផ្ញើសំបុត្រពីចម្ងាយ (RAVBM) ដែលអាចចូលប្រើប្រាស់បាន
  • ប្រអប់ទម្លាក់សន្លឹកឆ្នោតបោះតាមសំបុត្រ

មជ្ឈមណ្ឌលបោះឆ្នោត បត់បែនចល័ត

មណ្ឌលបោះឆ្នោតបត់បែន អនុញ្ញាតឱ្យ RR / CC ផ្តល់នូវសេវាកម្មបោះឆ្នោតគោលដៅតាមមូលដ្ឋានដែលបានគ្រោងទុកសម្រាប់អ្នកបោះឆ្នោតខោនធី Los Angeles ។ មណ្ឌលបោះឆ្នោតបត់បែន ផ្តល់ជូននូវសេវាកម្មនិងឧបករណ៍ទាំងអស់ដែលអ្នកអាចរកបាននៅមជ្ឈមណ្ឌលបោះឆ្នោតបែបបូរាណ។ ជាការឆ្លើយតបទៅនឹង COVID-19 មណ្ឌលបោះឆ្នោត VSAP Flex ត្រូវបានបំពាក់យ៉ាងពេញលេញដើម្បីធានាសុវត្ថិភាពដល់អ្នកបោះឆ្នោតជាមួយនឹងគោលការណ៍ណែនាំនៃការរក្សារគម្លាតរវាងគ្នានិងគ្នា ។

មជ្ឍមណ្ឌលបោះឆ្នោតបត់បែននឹងត្រូវបើកឱ្យប្រើរយៈពេល 4-8 ម៉ោង ។ កាលវិភាគនឹងអាស្រ័យលើកត្តាផ្សេងៗគ្នារាប់បញ្ចូលទាំងភាពអាចរកបាន ការចែកចាយតាមតំបន់ និងចំនួនអ្នកបោះឆ្នោតដែលរំពឹងទុក។

[Original Content]
Alert - COVID-19

The Registrar-Recorder/County Clerk will close all of its offices to the public effective Monday, March 16 as a precautionary measure to help slow the spread of the Coronavirus (COVID-19).

Due to the ongoing COVID-19 health crisis, all mail and online orders are experiencing processing delays. Thank you for your patience and please click here for updated information regarding COVID-19.