Skip to Content

អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះឈ្មោះ​អាចនឹងទៅជាអ្នក​​បោះ​ឆ្នោតផ្ញើតាមសំបុត្រជា​​អចិន្រ្តៃយ៍​។

របៀប​ដែល​វា​មាន​ដំណើរ​ការ

អ្នក​​បោះ​ឆ្នោតផ្ញើតាមសំបុត្រជា​​អចិន្រ្តៃយ៍មិនចាំ​បាច់​​ស្នើ​សុំ​​បោះឆ្នោតផ្ញើតាមសំបុត្រ​សម្រាប់នាពេលអនាគតនោះ​ឡើយ​។ សន្លឹកឆ្នោត​នឹងត្រូវបានផ្ញើជាស្វ័យប្រវត្តិសម្រាប់ការបោះឆ្នោតមួយលើកៗទៅឲ្យ​អ្នក​បោះឆ្នោត​​ ដែល​មានសិទ្ធិបោះឆ្នោត។

ឈ្មោះអ្នក​បោះឆ្នោត​នឹងត្រូវបានលុបចេញពីបញ្ជីអ្នក​​បោះ​ឆ្នោតផ្ញើតាមសំបុត្រជា​​អចិន្រ្តៃយ៍​​​ ប្រសិន​បើ​អ្នកនោះមិន​បានផ្ញើសន្លឹកឆ្នោតបោះដោយផ្ញើតាមសំបុត្រចំនួ​ន​បួន (4) ដង​ជាប់ៗ​គ្នា ក្នុងការបោះឆ្នោតទូទៅទូទាំងរដ្ឋ។

អត្ថប្រយោជន៍នៃការ​បោះ​ឆ្នោតផ្ញើតាមសំបុត្រជាអចិន្រ្តៃយ៍​​

  • ងាយស្រួលសម្រាប់អ្នក​បោះឆ្នោតដែលនឹងចេញទៅ​ក្រៅ​ទីក្រុង ឬ មិនអាចទៅ​​កន្លែង​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោតបាន។
  • អាច​មាន​ពេលវេលាបន្ថែមទៀត​ដើម្បីគូស​សន្លឹកឆ្នោត​នៅតាម​ផ្ទះ។
  • ជៀសវាងការ​តម្រង់​ជួរ​វែងនៅកន្លែង​បោះ​ឆ្នោត​នៅថ្ងៃបោះឆ្នោត

របៀបដាក់ពាក្យស្នើ​សុំ​​

ដើម្បីដាក់ពាក្យស្នើ​សុំ​ អ្នកនឹងត្រវ​ចាំបាច់​​បំពេញនិងផ្ញើពាក្យសុំ​បែប​បទ​។

  1. ទាញយកពាក្យសុំបែបបទ សំរាប់ សន្លឹកឆ្នោតបោះផ្ញើតាមសំបុត្រជាអចិន្រ្តៃយ៍របស់ Los Angeles​ ខោនធី ឬក៍ ពាក្យបែបបទសុំសំរាប់សន្លឹកឆ្នោតបោះ​ដោយ​ផ្ញើតាមសំបុត្រជាអចិន្រ្តៃយ៍របស់រដ្ឋ ​California។ អ្នកក៏អាចស្នើសុំ​ពាក្យសុំបែប​បទ​ដោយទូរស័ព្ទមក​កាន់​លេខ (562) 466-1323 ។

  2. ផ្ញើ​ពាក្យសុំបែប​បទ​របស់លោកអ្នកទៅ​កាន់

    Registrar-Recorder/County Clerk

    P.O. Box 30450

    Los Angeles, CA 90030-0450

របៀបលុបចោលឋានៈនៃការបោះឆ្នោតផ្ញើតាមសំបុត្រជាអចិន្រ្តៃយ៍

  1. ទាញយក និង បំពេញ ពាក្យស្នើសុំលុប​ចោលឋានៈនៃ​ការ​​បោះ​ឆ្នោត​ផ្ញើ​តាមសំបុត្រជា​​អចិន្រ្តៃយ៍. អ្នកក៏អាចស្នើសុំ​ពាក្យសុំបែប​បទ​ដោយទូរស័ព្ទមក​កាន់​លេខ (562) 466-1323 ។

  2. ផ្ញើ​ពាក្យសុំបែប​បទ​របស់លោកអ្នកទៅ​កាន់​

    Registrar-Recorder/County Clerk

    P.O. Box 30450

    Los Angeles, CA 90030-0450

Icon - Close