Skip to Content
[Page Content]

ការ​បោះ​ឆ្នោត​ដោយ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​សំបុត្រ

តើ​មាន​កាលៈទេសៈ​ដែល​គេ​អាច​តម្រូវ​ឲ្យ​អ្នក​បោះ​ឆ្នោត​​ត្រូវបោះ​​លើ​សន្លឹក​ឆ្នោត​អ្នក​អវត្តមានដែរ​ឬ​ទេ?

បាទ/ចាស។ ប្រសិន​បើ​តំបន់​បោះ​ឆ្នោត​មាន​អ្នក​បោះ​ឆ្នោត​ដែល​ចុះ​ឈ្មោះ​​​ហើយចំនួន 250 នាក់ ឬ​តិចជាង​នេះ​ត្រឹម​ថ្ងៃ​ទី​ 88 មុន​​ការ​បោះ​ឆ្នោត​ តំបន់​នោះ​អាច​ត្រូវ​​មន្ត្រី​រៀបចំការ​បោះ​ឆ្នោត​​ប្រកាស​​ជា​តំបន់ "សន្លឹកឆ្នោត​បោះ​តាមសំបុត្រ" ដោយ​មូល​ហេតុ​​មិន​អាច​រក​​កន្លែង​បោះ​ឆ្នោត​បាន និង​មិន​មាន​បុគ្គលិក​បោះ​ឆ្នោត​​នៅក្នុង​តំបន់​តូចៗ។ អ្នក​​បោះ​ឆ្នោត​ទាំងអស់​​​នៅ​ក្នុង​តំបន់​​ទាំងនេះនឹង​ត្រូ​គេ​ផ្ញើ​សន្លឹក​ឆ្នោត​ឲ្យ​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ។

តើ​ខ្ញុំ​អាច​ស្នើ​សុំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​បាន​​យ៉ាង​ដូច​ម៉េច?

ជាជាងអញ្ជើញ​ទៅកន្លែងបោះ​ឆ្នោតដើម្បី​បោះ​ឆ្នោតនៅ​ថ្ងៃ​បោះ​ឆ្នោត អ្នកចុះ​​ឈ្មោះ​បោះ​ឆ្នោត​​ណា​ក៏ដោយ អាចស្នើសុំសន្លឹកឆ្នោតអវត្តមានដោយបំពេញពាក្សសុំបែបបទសំរាប់​ការ​បោះ​ឆ្នោតដោយ​ផ្ញើតាមសំបុត្រ ៖

សំរាប់ព័ត៌មានថែមទៀត សូមចូលទស្សនា ពាក្យបែបបទសុំ ​បោះ​ឆ្នោតផ្ញើតាមសំបុត្រ

តើ​ខ្ញុំ​​​ប្រគល់​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​​នៅ​​ថ្ងៃ​បោះ​ឆ្នោត​​បាន​យ៉ាង​ដូច​ម្ដេច?

លោកអ្នក​អាច​ផ្ញើ​សន្លឹក​ឆ្នោត​មក​វិញ​ដោយ​ផ្ទាល់​​ទៅ​ដល់​កន្លែង​​បោះ​ឆ្នោត​ប្រចាំ​តំបន់​នៅ​ក្នុង​ Los Angeles ​ខោនធី ឬ​ការិយាល័យ​​មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី​នៅ​ត្រឹម​ម៉ោង 8:00 ល្ងាច​ នៅ​ថ្ងៃ​​បោះ​ឆ្នោត​។ ប្រសិន​បើដោយ​សារ​​តែ​ជំងឺ ឬ​ពិការភាព​រាង្គកាយ ហើយ​លោកអ្នក​មិន​អាច​ផ្ញើ​សន្លឹក​ឆ្នោត​មក​វិញ​ដោយ​ខ្លួន​ឯង លោកអ្នក​អាច​ផ្ទេរសិទ្ធិ​ជា​លាយ​ល័ក្ខអក្សរ​ទៅ​ឲ្យ​ប្ដី​ប្រពន្ធ កូន ម្ដាយ​ឪពុក ជីដូន​ជីតា ចៅ បងប្អូន​ប្រុស បងប្អូន​ស្រី ឬ​មនុស្ស​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ដើម្បី​ផ្ញើ​ទៅកាន់ការិយាល័យ​មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី ឬ​ទៅ​កន្លែង​បោះ​ឆ្នោត​ណាមួយ​​នៅក្នុង​ Los Angeles​ខោនធី នៅ​ត្រឹម​ម៉ោង 8 ល្ងាច​នៃ​ថ្ងៃ​បោះ​ឆ្នោត។

ខ្ញុំ​ពិត​ជា​មាន​​ឧបសគ្គ​​ផ្នែក​​រាង្គកាយ/​ពិការ ហើយ​ខ្ញុំ​ត្រូវ​តែ​បោះ​ឆ្នោត​តាម​ការ​ផ្ញើ​សំបុត្រ​។ តើ​ខ្ញុំ​ត្រូវ​តែ​ដាក់​ពាក្យ​ស្នើ​សុំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​រាល់​ការ​បោះ​ឆ្នោត​នីមួយៗ​ឬ?

ទេ។ លោក​អ្នក​អាចដាក់​ពាក្យ​សុំ សំរាប់ឋានៈជា "អ្នក​បោះឆ្នោត​​អវត្តមាន​ជា​អចិន្ត្រៃយ៍" តាម ពាក្យបែបបទសុំ ​បោះ​ឆ្នោតផ្ញើតាមសំបុត្រជា​អចិន្ត្រៃយ៍។ នៅពេលមានឈ្មោះ​ក្នុងបញ្ជីឯក​សារនោះ​រួច​ហើយ លោកអ្នក​មិន​ចាំបាច់​ដាក់​ពាក្យ​សុំសំរាប់​ការ​បោះ​ឆ្នោតនា​ពេល​អនាគត​ទៀត​ទេ។ សន្លឹកឆ្នោត​នឹង​ត្រូវ​ផ្ញើ​ទៅ​លោក​អ្នក​ជា​ស្វ័យ​ប្រវត្តិរៀងរាល់​ពេល​បោះ​ឆ្នោត​ម្តងៗ។ ប្តី​ឬប្រពន្ធ ឬជនណា​ផ្សេង​ទៀតដែលរស់​នៅ​ជាមួយ​អ្នក ប្រហែលចង់ដាក់​ពាក្យ​បែប​បទសំរាប់​ឋានៈជាអ្នកបោះ​ឆ្នោតអវត្តមាន​អចិន្ត្រៃយ៍ដែរ។ នៅពេលអ្នកបោះ​ឆ្នោតណា​ម្នាក់​ទទួលឋានៈជាអ្នក​បោះ​ឆ្នោតអវត្តមាន​អចិន្ត្រៃយ៍ ជន​នោះនឹង​ទទួល​ឋានៈនេះ​ជានិច្ច​​ដរាបណាគេ​បោះ​ឆ្នោតក្នុងពេល​បោះ​ឆ្នោតទូទាំងរដ្ឋ​ទាំង​អស់​។

សំរាប់​ព័ត៌មានអំពីចង់​ឲ្យ​ទៅជាអ្នក​បោះ​ឆ្នោតអវត្តមាន​អចិន្ត្រៃយ៍ សូមយោង​ទៅលើ​ព័ត៌​មាន​ក្នុងសៀវភៅសន្លឹកឆ្នោត​គំរូ ឬទូរស័ព្ទមក​ការិយាល័យ​ផ្នែកបោះ​ឆ្នោតអវត្តមាន​តាម​ទូរស័ព្ទ​លេខ (562) 466-1323។

ខ្ញុំ​បាន​ទទួល​​ពាក្យ​ស្នើ​សុំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​ពី​​យុទ្ធនាការ​ឃោសនា​​នយោបាយ។ តើ​វា​ស្រប​តាម​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​ដែរ​ឬទេ?

បាទ/ចាស។ បុគ្គល អង្គការ និង​ក្រុម​ អាច​ចែកចាយ​ពាក្យ​ស្នើ​សុំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​បាន។ ក៏​ប៉ុន្ដែ ពួកគេ​ត្រូវ​ប្រើប្រាស់​ទម្រង់​ដែល​ត្រូវ​តាម​បទដ្ឋាន​ដូច​បញ្ជាក់​នៅ​ក្នុង​ក្រម​បោះ​ឆ្នោតរដ្ឋ California។ មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​មិនទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​ស្នើ​សុំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន ដែល​បាន​ផ្ញើ​ទៅ​បុគ្គល ឬ​ក្រុម​ទាំងនេះ។ ដើម្បី​ធានា​ថា សន្លឹក​ឆ្នោត​របស់​លោកអ្នក​​ត្រូវ​ផ្ញើ​ទៅ​ឲ្យ​លោក​អ្នក​ទាន់​ពេល​វេលា ជា​អនុសាសន៍ លោកអ្នក​គួរ​ទូរសារ ផ្ញើ​សំបុត្រ ឬ​យក​​ពាក្យ​ស្នើ​សុំ​ដោយ​ផ្ទាល់ទៅ​កាន់​មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី។

ប្រសិន​បើ​ខ្ញុំ​ស្នើសុំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន តើ​ខ្ញុំ​អាច​ប្ដូរ​ចិត្ត​របស់​ខ្ញុំ​ ហើយ​ទៅ​បោះ​នៅ​កន្លែង​បោះ​ឆ្នោត​របស់​ខ្ញុំ​បាន​ដែរ​ឬទេ?

បាទ/ចាស។ ក៏ប៉ុន្ដែ​ សូម​យក​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​របស់​លោកអ្នក​​ទៅ​កន្លែង​បោះ​ឆ្នោត ហើយ​ប្រគល់​វា​ទៅឲ្យ​បុគ្គលិកធ្វើការកន្លែង​បោះ​ឆ្នោត​ នៅ​មុន​ពេល​គូស​លើ​សន្លឹក​​ឆ្នោត​​ធម្មតាប្រចាំ​តំបន់​។ ប្រសិន​បើ​លោកអ្នក​មិន​មាន​សន្លឹក​ឆ្នោត​អ្នក​អវត្ត​មាន​ប្រគល់​ឲ្យ​នោះ​ទេ លោកអ្នក​​នឹង​ត្រូវ​បាន​អនុញ្ញាតិ​បោះ​ឆ្នោត​លើ​សន្លឹក​ឆ្នោត​ "បណ្តោះអាសន្ន" នៅ​​កន្លែង​បោះ​ឆ្នោត។ សន្លឹក​ឆ្នោត​​បណ្តោះអាសន្ន​ត្រូវ​គេ​រាប់​បញ្ចូល​ បន្ទាប់​ពី​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោតបញ្ជាក់​ថា លោកអ្នក​ពិ​ត​ជា​មិន​បាន​ប្រើប្រាស់​សន្លឹក​ឆ្នោត​អវត្តមាន​​ពីមុន​​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ទេ។

តើ​ខ្ញុំ​អាច​ដាក់​ពាក្យ​ស្នើសុំ​សន្លឹក​ឆ្នោត​អ្នក​​​អវត្តមាន​​​​បាន​នៅ​ពេល​ណា?

លោកអ្នក​អាច​ស្នើ​សុំ​សន្លឹក​ឆ្នោត​អ្នក​អវត្តមាន ៖

  • រយៈពេល​ឆាប់​គឺ 60 ថ្ងៃ​​មុន​​ការ​បោះ​ឆ្នោត។ ៖ លើក​លែង​តែ​ករណី​សន្លឹក​ឆ្នោត​នៅ​ក្រៅ​ប្រទេស សន្លឹក​ឆ្នោត​អ្នក​អវត្តមានត្រូវ​ផ្ញើ​​តាម​​ប្រៃ​សនីយ៍​ទៅ​កាន់​អ្នក​ស្នើ​សុំ​​ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​មួយ​តាម​​ច្បាប់​កំណត់​ ដែល​មាន​រយៈពេល 29 ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត។ មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​អាច​ទទួល​​យក​ពាក្យ​ស្នើសុំ​​តិចជាង 7​ ថ្ងៃ (6 ថ្ងៃ​ ឬ​តិច​ជាង) មុន​ការ​បោះ​ឆ្នោត។
  • កំឡុង​ពេល 6 ថ្ងៃ​ចុងក្រោយ​មុន​ការ​បោះ​ឆ្នោត។ ៖ ប្រសិន​បើ​លោកអ្នក​ឈឺ ពិការ ឬ​យល់​ឃើញ​ថា​លោកអ្នក​​នៅ​ឆ្ងាយ​ពី​កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក​នៅ​​ថ្ងៃ​បោះ​ឆ្នោត លោកអ្នក​អាច​បោះ​ឆ្នោតលើ​សន្លឹក​ឆ្នោតអវត្តមាន​បន្ទាន់។ លោកអ្នក​អាច​បោះ​ឆ្នោត​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី ឬ​ផ្ញើ​ជា​សំណើ​ដែល​ចុះ​ហត្ថលេខា/លាយល័ក្ខអក្សរសម្រាប់​សន្លឹក​អ្នក​អវត្តមាន ដែល​​ផ្ដល់​សិទ្ធិ​ឲ្យ​នរណា​ម្នាក់​ផ្សេង​ទៀត ដើម្បី​នាំ​​សន្លឹក​ឆ្នោត​ទៅឲ្យ​លោកអ្នក​ និង​ផ្ញើ​ត្រលប់​ទៅ​ឲ្យ​ការិយាល័យ​បោះ​ឆ្នោត ឬ​កន្លែង​បោះ​ឆ្នោត​​ណា​មួយ​ បន្ទាប់​ពី​លោកអ្នក​បាន​បោះ​ឆ្នោត។

RR/CC ចាប់​ផ្ដើម​ផ្ញើ​សន្លឹក​ឆ្នោត​​អ្នក​អវត្តមាន 29 ថ្ងៃ​ មុន​ការ​បោះ​ឆ្នោត។

តើ​​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ការ​ផ្ញើ​​សន្លឹក​ឆ្នោតដែល​បាន​បោះ​ហើយ​របស់​ខ្ញុំ​ គឺ​នៅ ថ្ងៃណា?

សន្លឹក​ឆ្នោត​អ្នក​អវត្តមាន​ត្រូវ​តែ​ទទួល​បាន​ដោយ​មន្ត្រី​​បោះ​ឆ្នោត កុំ​ឲ្យ​​ហួស​ការ​បិទ​ការ​បោះ​ឆ្នោត (8 ល្ងាច) ​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ត្រា​ប្រៃសនីយ៍​ក្រោយថ្ងៃបោះឆ្នោតមិន​អាច​ទទួល​បាន​ទេ​នៅ​ក្នុង​រដ្ឋ California។

[Original Content]