Skip to Content
[Page Content]

ការបោះឆ្នោតតាមសំបុត្រក្នុង ខោនធី Los Angeles

អ្នកបោះឆ្នោតដែលបានចុះបញ្ជីគ្រប់ៗរូបក្នុងខោនធី Los Angeles សុទ្ធសឹងតែមានជម្រើសក្នុងការបោះឆ្នោតតាមសំបុត្រ ។ សន្លឹកឆ្នោតបោះតាមសំបុត្រ (VBM) ចាប់ផ្តើមផ្ញើតាមប្រៃសនីយ៍ចំនួន 29 ថ្ងៃមុនថ្ងៃបោះឆ្នោត ។

បើសន្លឹកឆ្នោតរបស់លោកអ្នកត្រូវបានវាយត្រាប្រៃសនីយ៍ នៅថ្ងៃបោះឆ្នោត ហើយត្រូវបានទទួលដោយការិយាល័យយើងខ្ញុំក្នុងរវាង 3 ថ្ងៃនោះយើងខ្ញុំនឹងដំណើរការ, បញ្ជាក់ និងរាប់សន្លឹកឆ្នោតនោះ (ច្បាប់សភារដ្ឋCalifornia 29) ។

ដាក់ពាក្យសុំបោះឆ្នោតតាមសំបុត្រតែមួយពេល
November 6, 2018 General Election

ពាក្យសុំជាក្រដាស

ដាក់ពាក្យសុំតាមអ៊ិនធឺណែត


ក្លាយជាអ្នកបោះឆ្នោតតាមសំបុត្រជាអចិន្រ្តៃយ៍

មានផ្លូវងាយស្រួលចំនួន 2 ដើម្បីក្លាយជាអ្នកបោះឆ្នោតតាមសំបុត្រជាអចិន្រ្តៃយ៍
ទីមួយ៖ ចុះឈ្មោះបោះឆ្នោតសារជាថ្មីតាមអ៊ិនធើណែត ហើយគូសយកប្រអប់អ្នក "បោះឆ្នោតតាមសំបុត្រជាអចិន្រ្តៃយ៍" ។
ទីពីរ៖ បំពេញរួចហើយផ្ញើត្រឡប់មកវិញនូវពាក្យសុំ បោះឆ្នោតតាមសំបុត្រជាអចិន្រ្តៃយ៍ មកកាន់ការិយាល័យយើងខ្ញុំ ។
Registrar-Recorder/County Clerk, P.O. Box 30450, Los Angeles, CA 90030-0450

ពាក្យសុំបោះឆ្នោតតាមសំបុត្រ អាចរកបាននៅក្របខាងក្រោយនៃសៀវភៅសន្លឹកឆ្នោតគំរូផ្លូវការ

តើលោកអ្នកបានបញ្ជូនសន្លឹកឆ្នោតរបស់លោកអ្នកត្រឡប់មកវិញរួចរាល់ហើយឬនៅ? ឆែកពិនិត្យស្ថានភាពសន្លឹកឆ្នោត ។
ឆែកពិនិត្យសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នក


តើលោកអ្នកភ្លេចចុះហត្ថលេខានៅលើស្រោមសំបុត្រសន្លឹកឆ្នោតបោះតាមសំបុត្ររបស់លោកអ្នកឬ?

សូមកុំបារម្ភ, បើលោកអ្នកភ្លេចមិនបានចុះហត្ថលេខានៅលើស្រោមសំបុត្រសន្លឹកឆ្នោតបោះតាមសំបុត្រ នៅពេលលោកអ្នកផ្ញើវាត្រឡប់មកវិញនោះ យើងខ្ញុំនឹងផ្ញើជូនលោកអ្នកនូវឯកសារមួយហៅថា "សេចក្តីថ្លែងការណ៍សន្លឹកឆ្នោតមិនបានចុះហត្ថលេខា" ស្នើសុំហត្ថលេខារបស់លោកអ្នក ។

យើងខ្ញុំតម្រូវហត្ថលេខារបស់លោកអ្នក ដើម្បីដំណើរការសន្លឹកឆ្នោតនិងបញ្ជាក់នូវអត្តសញ្ញាណរបស់លោកអ្នក ។ លោកអ្នកមានរហូតដល់ 8 ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតដើម្បីបញ្ជូនសេចក្តីថ្លែងការណ៍ ដើម្បីដំណើរការសន្លឹកឆ្នោតរបស់លោកអ្នក ។

ករេបាះេឆា� តសកល ៃថ�អង� រ ទី 6 ែខវច�ិក ឆា� ំ 2018
សេចក្តីថ្លែងការណ៍សន្លឹកឆ្នោតមិនបានចុះហត្ថលេខា


ត្រូវការសន្លឹកឆ្នោតបោះតាមសំបុត្រជាបន្ទាន់?

ប្រសិនបើលោកអ្នកមិនបានស្នើសុំនូវការបោះឆ្នោតតាមសំបុត្រឲ្យទាន់ពេលវេលាកំណត់ ហើយលោកអ្នកនឹងមិនអាចធ្វើការបោះឆ្នោតនៅថ្ងៃបោះឆ្នោត លោកអ្នកអាចស្នើសុំសន្លឹកឆ្នោតបន្ទាន់មួយ ។

បំពេញនូបែបបទបោះឆ្នោតតាមសំបុត្រជាបន្ទាន់មួយ ហើយបញ្ជូនត្រឡប់មកការិយាល័យយើងខ្ញុំវិញនៅ 12400 Imperial Hwy, Norwalk, CA 90650.

[Original Content]