Skip to Content
[Page Content]

ដំណោះស្រាយក្នុងការបោះឆ្នោតសំរាប់ពលរដ្ឋគ្រប់រូប (VSAP) មជ្ឈមណ្ឌលបង្ហាញ

new ballot marking device


រាវរកបទពិសោធន៍ថ្មីក្នុងការបោះឆ្នោតនៅមជ្ឈមណ្ឌលបង្ហាត់បង្ហាញ (VSAP)

របៀបបោះឆ្នោតនិងទីកន្លែងដែលអ្នកទៅបោះឆ្នោតក្នុងឆ្នាំ 2020 នឹងមានការផ្លាស់ប្តូរឆាប់ៗនេះ

ចាប់ផ្តើមយល់ដឹងពីបទពិសោធន៍ថ្មីនៃដំណោះស្រាយក្នុងការបោះឆ្នោតសំរាប់ពលរដ្ឋគ្រប់រូប (VSAP) នៅឯមជ្ឈមណ្ឌលបង្ហាត់បង្ហាញ ។

មជ្ឈមណ្ឌលបង្ហាត់បង្ហាញ នឹងបើកទ្វារជាធម្មតារាល់ថ្ងៃនិងចុងសប្តាហ៍ ។ អ្នកណាក៍អាចមកមជ្ឈមណ្ឌលបង្ហាញបានដែរដើម្បីនឹងសាកល្បងនូវប្រព័ន្ធថ្មីនៃឧបករណ៍គូសសន្លឹកឆ្នោត (BMD) ហើយពិនិត្យជាមុននូវ Electronic Pollbook ។

យើងខ្ញុំនឹងផ្តល់ជូនមជ្ឈមណ្ឌលបង្ហាត់បង្ហាញចំនួន 10 កន្លែងនៅទូទាំងខោនធី Los Angeles ជាលក្ខណៈឆ្លាស់វេនគ្នារហូតដល់ខែមករា ឆ្នាំ 2020 ។

បើអ្នកចាប់អារម្មណ៍ដឹកនាំការបង្ហាត់បង្ហាញផ្តល់ព័ត៌មានអំពី VSAP ឬក៍ចង់បានការបង្ហាត់បង្ហាញនូវម៉ាស៊ីន BMD សូមទំនាក់ទំនងយើងខ្ញុំនៅ outreach@rrcc.lacounty.gov



demo center locator tool


នេះគឺជាការបោះឆ្នោតក្នុងឆ្នាំ 2020



មានមជ្ឈមណ្ឌលបោះឆ្នោតចំនួន 1,000 កន្លែង ។ 11 ថ្ងៃ ។ បោះឆ្នោតនៅកន្លែងណាក៍បាន ។



តើអ្វីខ្លះដែលផ្លាស់ប្តូរ

នៅឆ្នាំ 2020, ខោនធីនឹងណែនាំនូវប្រព័ន្ធបោះឆ្នោតថ្មី, ដំណោះស្រាយក្នុងការបោះឆ្នោតសំរាប់ពលរដ្ឋគ្រប់រូប ។ ប្រព័ន្ធនេះត្រូវបានរៀបចំរចនាឡើងតម្រូវសំរាប់តែអ្នកបោះឆ្នោតនៃខោនធី L.A. តែប៉ុណ្ណោះ - សូមក្រឡេកមើល៖

Vote Center BMD

ឧបករណ៍គូសសន្លឹកឆ្នោត

អត្ថប្រយោជន៍នៃបច្ចេកវិទ្យាសំរាប់ភាពងាយស្រួលនិងភាពអាចប្រើប្រាស់បានលើបទពិសោធន៍ក្នុងការបោះឆ្នោត - ជាមួយនឹងសន្លឹកឆ្នោតក្រដាស ។
សិក្សាបន្ថែមទៀត

Vote Center ISB

អន្តរកម្មសន្លឹកឆ្នោតគំរូ

គឺជាវិធីងាយស្រួលមួយក្នុងការធ្វើឲ្យលឿនដល់ដំណើរការបោះឆ្នោត អនុញ្ញាតអោយអ្នកបោះឆ្នោតធ្វើការជ្រើសរើសរបស់ពួកគេមុននឹងធ្វើទៅមជ្ឈមណ្ឌលបោះឆ្នោត ។
សិក្សាថែមទៀត

Vote Center ePollbook

បញ្ជីឈ្មោះអ្នកបោះឆ្នោតជាទម្រង់អេឡិចត្រូនិច

"គឺជាវិធីទំនើបទាន់សម័យមួយក្នុងការបង្ហាញខ្លួននិងធ្វើបច្ចុប្បន្នភាពការចុះឈ្មោះនៅមជ្ឈមណ្ឌលបោះឆ្នោតណាមួយ ក៍បាននៅក្នុងខោនធី ។"
Learn more



សូមផ្សព្វផ្សាយដល់សហគមន៍របស់លោកអ្នក

ទាញយកនិងចែកចាយសម្ភារៈខាងក្រោមទៅដល់សហគមន៍របស់លោកអ្នក!

[Original Content]