Skip to Content
[Page Content]

ការបោះឆ្នោតសាកល្បងខោនធី L.A.

new ballot marking device


សូមកត់ត្រាទុកនូវកាលបរិច្ឆេទ

ខែកញ្ញា ថ្ងៃទី 28-29 ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 4 រសៀល

ការបោះឆ្នោតនៅខោនធី L.A. នឹងមានការផ្លាស់ប្តូរឆាប់ៗនេះ ហើយយើងខ្ញុំចង់អោយលោកអ្នកជ្រាបអំពីរឿងនេះ ។

ការិយាល័យយើងខ្ញុំនឹងចាប់ដៃគូជាមួយនឹងទីកន្លែងចំនួន 50 កន្លែងនៅទូទាំងខោនធី ហើយយើងខ្ញុំក៍សុំអញ្ជើញពលរដ្ឋគ្រប់ៗរូបចូលរួមទទួលនូវបទពិសោធន៍នៃប្រព័ន្ធបោះឆ្នោតថ្មី, ដំណោះស្រាយក្នុងការបោះឆ្នោតសំរាប់ពលរដ្ឋគ្រប់រូប ។

យើងខ្ញុំនឹងរក្សារការបោះឆ្នោតនេះឲ្យមានភាពសាមញ្ញនិងសប្បាយ គ្មានការប្រកួតប្រជែងពិតប្រាកដនៃការបោះឆ្នោតពីអតីតឬក៍អនាគតនោះឡើយ ។ ក៍ប៉ុន្តែលោកអ្នកនឹងបោះឆ្នោតពីអ្វីដែលលោកអ្នកចូលចិត្តដូចជាក្រុមកីឡា សួនកំសាន្តឬក៍កន្លែងប្រគុំតន្រ្តីនានាជាដើម!

អ្នកល្បីល្បាញ រង្វាន់ចែកជូននិងផ្សេងៗច្រើនទៀត

ទីកន្លែងខ្លះនឹងមានអ្នកចាក់ភ្លេងកំដរ អ្នកល្បីល្បាញបង្ហាញខ្លួន ឡានម្ហូប និងឳកាសឈ្នះជាសំបុត្រទៅមើលកីឡានានានៅក្នុងទីក្រុង L.A. ដូចជា៖ ការប្រកួតកីឡាអ្នកជំនាញ សួនកម្សាន្ត ជួបសំណេះសំណាលជាមួយនឹងអ្នកល្បីល្បាញ ព្រមទាំងអ្វីៗជាច្រើនទៀត!



mock vote center locator


សាកល្បងនូវអន្តរកម្មសន្លឹកឆ្នោតគំរូថ្មី

សូមជ្រើសរើសនូវជម្រើសនានារបស់អ្នកមុននឹងទៅមជ្ឈមណ្ឌបោះឆ្នោតសាកល្បង

Interactive Sample Ballot

មិនថាអ្នកមានអាយុ 10 ឆ្នាំឬក៍ 110 ឆ្នាំ, អ្នកណាក៍អាចបោះឆ្នោតបានដែរនៅក្នុងការបោះឆ្នោតសាកល្បង ។



នេះគឺជាការបោះឆ្នោតក្នុងឆ្នាំ 2020



មានមជ្ឈមណ្ឌលបោះឆ្នោតចំនួន 1,000 កន្លែង ។ 11 ថ្ងៃ ។ បោះឆ្នោតនៅកន្លែងណាក៍បាន ។



តើអ្វីខ្លះដែលផ្លាស់ប្តូរ

នៅឆ្នាំ 2020, ខោនធីនឹងណែនាំនូវប្រព័ន្ធបោះឆ្នោតថ្មី, ដំណោះស្រាយក្នុងការបោះឆ្នោតសំរាប់ពលរដ្ឋគ្រប់រូប ។ ប្រព័ន្ធនេះត្រូវបានរៀបចំរចនាឡើងតម្រូវសំរាប់តែអ្នកបោះឆ្នោតនៃខោនធី L.A. តែប៉ុណ្ណោះ - សូមក្រឡេកមើល៖

Vote Center BMD

ឧបករណ៍គូសសន្លឹកឆ្នោត

អត្ថប្រយោជន៍នៃបច្ចេកវិទ្យាសំរាប់ភាពងាយស្រួលនិងភាពអាចប្រើប្រាស់បានលើបទពិសោធន៍ក្នុងការបោះឆ្នោត - ជាមួយនឹងសន្លឹកឆ្នោតក្រដាស ។
សិក្សាបន្ថែមទៀត

Vote Center ISB

អន្តរកម្មសន្លឹកឆ្នោតគំរូ

គឺជាវិធីងាយស្រួលមួយក្នុងការធ្វើឲ្យលឿនដល់ដំណើរការបោះឆ្នោត អនុញ្ញាតអោយអ្នកបោះឆ្នោតធ្វើការជ្រើសរើសរបស់ពួកគេមុននឹងធ្វើទៅមជ្ឈមណ្ឌលបោះឆ្នោត ។
សិក្សាថែមទៀត

Vote Center ePollbook

បញ្ជីឈ្មោះអ្នកបោះឆ្នោតជាទម្រង់អេឡិចត្រូនិច

"គឺជាវិធីទំនើបទាន់សម័យមួយក្នុងការបង្ហាញខ្លួននិងធ្វើបច្ចុប្បន្នភាពការចុះឈ្មោះនៅមជ្ឈមណ្ឌលបោះឆ្នោតណាមួយ ក៍បាននៅក្នុងខោនធី ។"
Learn more



សូមផ្សព្វផ្សាយដល់សហគមន៍របស់លោកអ្នក

ទាញយកនិងចែកចាយសម្ភារៈខាងក្រោមទៅដល់សហគមន៍របស់លោកអ្នក!

[Original Content]