Skip to Content
[Page Content]

សិក្សា​អំពីសិទ្ធិ​បោះ​ឆ្នោត​ចំពោះ​អ្នក​បោះ​ឆ្នោត​ដែល​មាន​តម្រូវការ​ជាក់លាក់

អ្វី​ទៅ​ជា​ច្បាប់?

ច្បាប់​សហព័ន្ធ​ចំនួន​បួន​មាន​សារៈ​សំខាន់​ពិសេស​ចំពោះ​អ្នក​បោះ​ឆ្នោត​ដែលមានពិការភាព និង​ចាស់​ជរា​ដែល​​មាន​តម្រូវ​ការ​ជាក់​លាក់​។

  • ក្រម​សិទ្ធិ​បោះឆ្នោត​ឆ្នាំ 1965 ៖ អ្នក​​បោះ​ឆ្នោត​ទាំងឡាយ​ណា​ដែល​ត្រូវការ​ជំនួយ​​អាច​ទទួល​វា​បាន​ពី​មនុស្ស​ដែល​ជ្រើស​ដោយ​អ្នក​បោះ​ឆ្នោត ជាជាង​និយោជក ឬ​ភ្នាក់ងារ​របស់​និយោជក ឬក៏​មន្ដ្រី ឬ​ភ្នាក់​ងារ​សហជីព​​របស់​អ្នក​បោះ​ឆ្នោត។
  • ក្រម​​​បោះ​ឆ្នោត​ស្ដី​អំពីការប្រើប្រាស់​ច្រកចេញ​ចូល​សម្រាប់​​មនុស្ស​ចាស់​ជរា និងជន​ពិការ​ ឆ្នាំ 1984 ៖ លើក​កម្ពស់​​សិទ្ធិ​​​មូលដ្ឋាន​​នៃ​ការ​បោះ​ឆ្នោត​ ដោយ​តម្រូ​វ​ "ឲ្យ​មាន​ច្រក​ចេញ​ចូល​សម្រាប់​មនុស្ស​ចាស់ និង​ជន​ពិការ​ទៅ​ទីកន្លែង​ចុះ​ឈ្មោះ និង​កន្លែង​បោះ​ឆ្នោត​នៅក្នុង​ការ​បោះ​ឆ្នោតរបស់​សហព័ន្ធ" ។
  • ក្រម​ប្រជាជន​អាមេរិក​ដែល​មាន​ពិការភាព​ ឆ្នាំ 1990 (ADA) ៖ តម្រូវ​ឲ្យ​មាន​​អង្គភាព​សាធារណៈ​ដើម្បី​ផ្ដល់​នូវ​​ការ​ចូល​ប្រើប្រាស់​កម្មវិធី វិសោធនកម្ម​គោល​នយោបាយ​សម​ស្រប និង​សេវាកម្ម​ និង​ជំនួយ​​បន្ថែមដែល​ចាំបាច់​ដើម្បី​ឲ្យ​បុគ្គល​ដែល​មាន​ពិការភាពមាន​ឱកាស​ស្មើគ្នា​ក្នុង​ការ​ចូល​រួម​ និង​រីករាយ​ក្នុងការ​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​នៃ​សេវាកម្ម កម្មវិធី ឬ​សកម្មភាព​ដែល​រៀបចំ​ដោយ​អង្គភាព​សាធារណៈ។
  • ក្រម​ជួយ​​អាមេរិក​បោះ​ឆ្នោត ឆ្នាំ 2002 (HAVA) ៖ នីតិ​កម្មសហព័ន្ធ​ថ្មី​ដែល​បើក​ឱកាស​កាន់​តែ​ទូលំទូលាយ​សម្រាប់​ចូល​ប្រើប្រាស់ និង​ចូលរួម​នៅក្នុង​ដំណើរការ​បោះ​ឆ្នោត ដែល​រួម​មាន​បញ្ញត្តិ​ស្ដី​ពី​បច្ចេកវិជ្ជា​បោះ​ឆ្នោត​ដែល​អាច​ចូល​ប្រើប្រាស់​បាន​​នៅក្នុង​កន្លែង​បោះ​ឆ្នោត​នៅ​ឆ្នាំ 2006។

តើ​អ្វី​ទៅ​ជា​គោល​បំណង​របស់​មន្ដ្រី​ចុះ​បញ្ជី-​មន្ដ្រី​ធ្វើ​កំណត់​ត្រា/ស្មៀន​ខោនធី Los Angeles?

គោល​បំណង​របស់​ RR/CC គឺ​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម 100% ពី​សំណាក់​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​គ្រប់​ការ​បោះ​ឆ្នោតទាំងអស់ និង​ការ​ប្រើប្រាស់​កន្លែង​បោះ​ឆ្នោត​បាន 100% ជម្រើសសម្រាប់​អ្នក​បោះ​ឆ្នោត​ទាំង​អស់​ដែល​​ស្វែង​រក​ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ និង​សម្ងាត់។

យោង​តាម​ច្បាប់​រដ្ឋ និង​សហព័ន្ធ យើង​ខ្ញុំ​ផ្ដល់​នូវ​សេវាកម្ម​ចំពោះ​អ្នក​​បោះ​ឆ្នោត​ទាំង​ឡាយ​ណា​ដែល​មាន​ពិការ​ភាព ដូចជា ៖

  • កន្លែង​បោះ​ឆ្នោត​ដែល​មាន​ច្រក​ចេញ​ចូល​បាន
  • បន្ទប់​បោះ​ឆ្នោត​ដែល​មាន​ច្រក​ចេញ​ចូល​សម្រាប់​​កៅអី​រុញ
  • ការ​ណែនាំ​អំពី​ការ​បោះ​ឆ្នោត​ប្រភេទ​ធំៗ និង​ឧបករណ៍​ពង្រីក​នៅ​កន្លែង​បោះ​ឆ្នោត
  • ឧបករណ៍​គូស​ដែល​ក្បាល​​​ធំ​​ស្រួល​កាន់​
  • សេវា TDD សម្រាប់​​មនុស្ស​ថ្លង់ និង​ពិបាក​​ស្ដាប់​
  • ការសែត​ចម្លង​វិធានការ​សន្លឹក​ឆ្នោតរដ្ឋ និងខោនធី​
  • ជម្រើស​បោះ​ឆ្នោត​ដោយ​អ្នក​អវត្តមាន/ការ​បោះឆ្នោតផ្ញើ​តាម​សំបុត្រ
  • ជំនួយ​របស់​បុគ្គលិក​បោះ​ឆ្នោត​នៅ​គ្រប់​ជំហាន​នៃ​ដំណើរការ​បោះ​ឆ្នោត
  • បទ​បង្ហាញ​ណែនាំ​អ្នក​បោះ​ឆ្នោត
  • ប្រឹក្សា​យោបល់​អំពីការ​ប្រើប្រាស់​ច្រក​ចេញ​ចូល

    មន្ដ្រី​​​ប្រឹក្សា​យោបល់​​អំពី​ការ​ប្រើ​ប្រាស់​ច្រក​ចេញ​ចូល​កន្លែង​បោះ​ឆ្នោត​ Los Angeles ខោនធី ជួយ​នាយកដ្ឋាន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​អំពីការចុះ​​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បញ្ហា​ការ​បោះ​ឆ្នោត​ទៅកាន់​មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ពិការភាព។

    មន្ត្រី​​​ប្រឹក្សា​យោបល់​​របស់​ RR/CC គឺ Angela Davis ជានាយក​រង​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិស៊ីវិល​​អំពី​ពិការភាព (DCR) សម្រាប់ Los Angeles ខោនធី ដែល​ផ្ដល់​ដំបូន្មាន​ជូន​នាយកដ្ឋានអំពី​វិធី​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​​អាច​ជ្រួត​ជ្រៀប​បន្ថែម​ទៀត​ទៅដល់​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ស្រុក។ អាច​ទាក់ទ​ង​ទៅ​កាន់​អ្នក​​ស្រី​​បាន​តាម​​រយៈលេខ (213) 202-5826 ។

    សិក្សា​ស្វែងយល់បន្ថែម​អំពីគណៈកម្មការ​ប្រឹក្សា​យោបល់​អំពី​ច្រក​ចេញ​ចូល​ការ​បោះ​ឆ្នោត។

    លោកអ្នក​ក៏​អាច​ទាក់​ទង​ Julia Keh អ្នក​សម្រប​សម្រួល​ RR/CC តាម​រយៈ​លេខ (562) 462-2754 ។

    សៀវភៅមគ្គុទ្ទេសក៍ណែនាំ​ការ​បោះ​ឆ្នោត

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​អានការ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ​របស់​លោកអ្នក ៖ មគ្គុ​ទេ្ទសក៍​ណែនាំ​​ការ​បោះ​ឆ្នោត​​សម្រាប់​អ្នក​បោះ​ឆ្នោត​ដែល​មាន​តម្រូវការ​ជាក់លាក់

[Original Content]