Skip to Content
[Page Content]

​ពិនិត្យមើលសម្ភារៈរបស់លោកអ្នក

កញ្ចប់សំបុត្រសំរាប់ការ​បោះឆ្នោតផ្ញើតាមសំបុត្ររបស់លោកអ្នករួមមាន ៖

  • សេចក្ដីណែនាំ អំពីការបោះឆ្នោតតាម​សំបុត្រ
  • ប័ណ្ណសន្លឹកឆ្នោតជាផ្លូវការ
  • ស្រោមសំបុត្រត្រឡប់មកវិញជាមួយ​សន្លឹកឆ្នោត
  • សន្លឹកឆ្នោតសរសេរឈ្មោះបញ្ចូល​ និង ស្រោមបិទបាំង

បង្កើត​ជម្រើសរបស់លោកអ្នកនៅលើសន្លឹកឆ្នោតរបស់លោកអ្នក

  • ប្រើតែប៊ិចទឹកថ្នាំពណ៌ខ្មៅដិត​ពណ៌ខៀវដើម្បីសម្គាល់ជម្រើសរបស់លោកអ្នកនៅលើសន្លឹកឆ្នោតរបស់លោកអ្នក។
  • បំពេញក្នុង​រង្វង់​ទាំងមូល​នៅក្រោមលេខដែលត្រូវគ្នានឹងជម្រើសរបស់លោកអ្នក​។
  • កុំបោះឆ្នោតឲ្យជម្រើសច្រើនជាងចង្អុលបង្ហាញ។
  • កុំចោះ​ទម្លុះ​ប័ណ្ណសន្លឹកឆ្នោត​។

បោះឆ្នោត​ឲ្យ​បេក្ខជន "​សរសេរ​ឈ្មោះ​បញ្ចូល"​ ដែល​​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់

តំណែងតែងតាំងដោយ​អ្នកបោះឆ្នោត មិនត្រូវបានអនុញ្ញាតឲ្យមាន បេក្ខជន​ "​សរសេរ​ឈ្មោះ​បញ្ចូល"​ នៅក្នុងការបោះឆ្នោតសាកលនោះ​ទេ។

  • មានតែសន្លឹកឆ្នោតសរសេរឈ្មោះបញ្ចូលដែលបោះសំរាប់​បេក្ខជនមានលក្ខណៈសម្បត្តិសំរាប់ឲ្យគេសរសេរឈ្មោះបញ្ចូល​ទេដែលនឹងត្រូវបានរាប់​ (បញ្ជីដែលអាចរកបាននៅទីនេះ).
  • ដើម្បីធ្វើ​​ការបោះឆ្នោតដែល​អាច​សរសេរឈ្មោះ​បេក្ខជន​ចូល​​ សូមសរសេរតំណែង​របស់​បេក្ខជន បន្ទាប់​មក​សរសេរ​ឈ្មោះនៅ​ក្នុងចន្លោះនៅ​ខាងក្នុងនៃ​សន្លឹកឆ្នោតដែល​អាច​សរសេរឈ្មោះ​បេក្ខជន​ចូល​​ ​និង ស្រោមបិទបាំង។
  • កុំ​សរសេរ​ឈ្មោះរបស់បេក្ខជនផង និងបំពេញក្នុងទីតាំងបោះឆ្នោតនៅលើប័ណ្ណសន្លឹកឆ្នោតជាផ្លូវការផងឲ្យសោះ។

ឲ្យសន្លឹកឆ្នោតបានបោះរបស់លោកអ្នកត្រឡប់មកវិញ

  • ដកចេញកន្ទុយសន្លឹកឆ្នោតពីប័ណ្ណសន្លឹកឆ្នោត​ផ្លូវការ ហើយ ដាក់ទៅ​ក្នុង​សន្លឹកដែល​អាច​សរសេរឈ្មោះ​បេក្ខជន​ចូល និង ស្រោមបិទបាំង។
  • ដាក់​​សន្លឹកឆ្នោតនៅក្នុងស្រោមសំបុត្រសំរាប់ផ្ញើសន្លឹកឆ្នោត​ និងសរសេរដោយផ្ចិតផ្ចង់នូវអាស័យដ្ឋានរស់នៅ​របស់លោកអ្នក។
  • ដាក់តែម​ផ្ញើសំបុត្រ​​នៅលើស្រោមសំបុត្រ។បានទទួលដោយមន្រ្តីកត់ត្រា មន្រ្តីចុះបញ្ជី/ស្មៀនខោនធី
  • ចុះហត្ថលេខាលើស្រោមសំបុត្រសំរាប់ផ្ញើសន្លឹកឆ្នោត​។ ប្រសិនបើអ្នកមិនចុះហត្ថលេខា វាមិនត្រូវបានរាប់នោះ​ទេ។
  • សន្លឹកឆ្នោតដែល​ត្រូវ​បានបោះ​ឆ្នោត​រួច​ត្រូវ​តែ​
  • ដោយសារតែការ​បិទការិយាល័យ​ផ្ញើ​សំបុត្រនាំ​ឲ្យ​ការ​បញ្ជូន​សំបុត្រ​អាចត្រូវបានពន្យាពេល។ ត្រូវប្រាកដថាផ្ញើសន្លឹកឆ្នោតរបស់លោកអ្នកត្រឡប់មកវិញឲ្យ​បាន​ឆាប់​រហ័ស​។
  • សូមធ្វើការកត់សំគាល់ថា សន្លឹកឆ្នោតដែលបោះដោយផ្ញើតាមសំបុត្រហើយបានវាយត្រាបិទតែមប្រេសនីយ៏នៅថ្ងៃបោះឆ្នោតនោះនឹងត្រូវបានគេរាប់ ប្រសិនបើទទួលបានក្នុងរយៈពេលបីថ្ងៃដោយមន្រ្តីកត់ត្រា-មន្រ្តីចុះបញ្ជី/ស្មៀនរបស់ខោនធី​ ( សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភារដ្ឋ California 29) ។​

តើ​​សន្លឹកឆ្នោតរបស់លោកអ្នកបាត់ ឬ រហែកឬ?

  • គូសយកជម្រើស​ (ច្រើន)​ របស់​អ្នក ដោយប្រើសន្លឹកឆ្នោតគំរូ (ច្រើន) ជា​ផ្លូវ​ការ​របស់លោកអ្នក​។ ដាក់សន្លឹកឆ្នោតទាំងនោះចូលទៅក្នុងស្រោមសំបុត្រសំរាប់ផ្ញើ​សន្លឹកឆ្នោតមកវិញ​។
  • ហៅ​ទូរស័ព្ទ​មក​កាន់​ (562) 466-1323 ឬ (800) 815-2666 ដើម្បីស្នើសុំសន្លឹកឆ្នោតជំនួសមុន​ថ្ងៃបោះឆ្នោត។
  • បោះឆ្នោតដោយផ្ទាល់នៅ RR/CC ការិយាល័យ Norwalk ៖ 12400 Imperial Highway, Norwalk, CA 90650
[Original Content]