Skip to Content
[Page Content]

Man at Polls With Vote Sign

កន្លែង​បោះ​ឆ្នោត​ជា​ទីតាំង​​ពិត​មួយ​ដែល​អ្នក​បោះ​ឆ្នោត​ត្រូវទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត។ មានបំពាក់ទៅដោយ​បន្ទប់​បោះឆ្នោត​ឯកជន និង​ដាច់​ដោយ​ឡែក សំភារៈ​បោះឆ្នោត និង​ឧបករណ៍​ជំនួយ​ផ្សេងៗទៀត។ ទី​តាំង​បោះ​ឆ្នោត​​មាន​បុគ្គលិក​​​ដែល​អាច​ជួយ​លោកអ្នក​​បាន​នូវ​​គ្រប់​ដំណើរការ​នៃ​ការ​បោះឆ្នោត។

កន្លែង​បោះ​ឆ្នោត​របស់​លោកអ្នក​​អាច​រក​ឃើញ​បាន​នៅ​ខាង​ខ្នង​សន្លឹក​ឆ្នោត​គំរូ​ផ្លូវ​ការ​របស់​លោកអ្នក នៅ​ក្នុង​បណ្តាញសំរាប់​សន្លឹក​ឆ្នោត​គំរូ​អេឡិច​ត្រូនិច​របស់​លោកអ្នក ឬ​ដោយចុច​ស្វែងរកត្រង់ ស្វែង​រក​កន្លែងបោះឆ្នោត​។

កន្លែង​បោះ​ឆ្នោត​ជា​ធម្មតា​ចាប់​បើក​ពី​ម៉ោង 7 ​ព្រឹក​ ដល់​ម៉ោង 8 ល្ងាចក្នុង​ទីតាំង​ជា​ច្រើន​ទូទាំង​ Los Angeles​ ខោនធី ​នៅ​ថ្ងៃ​បោះ​ឆ្នោត។

ស្វែង​រក​កន្លែង​​បោះ​ឆ្នោត​របស់​លោកអ្នក​នៅ​ទី​នេះ ៖ ស្វែង​រក​​កន្លែង​បោះ​ឆ្នោត

អ្វី​ដែល​លោកអ្នក​ត្រូវ​យក​មក​ជាមួយ​លោកអ្នក​ទៅកាន់​កន្លែង​បោះឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត?

  • សន្លឹក​ឆ្នោត​គំរូ​ផ្លូវការ
  • សន្លឹកឆ្នោតបោះផ្ញើតាមសំបុត្រ ប្រសិន​បើ​លោកអ្នក​ជា​អ្នក​បោះ​ឆ្នោត​បោះ​ផ្ញើតាមសំបុត្រ
  • អត្តសញ្ញាណប័ណ្ណសំគាល់​ខ្លួន មាន រូបថត​, វិក័យប័ត្រប្រើប្រាស់​ឧស្ម័ន/យូធីលិធី ឬឯកសារ​ចេញដោយរដ្ឋាភិបាល​ដែលមានឈ្មោះ​និង​អាសយដ្ឋានលំនៅដ្ឋានរបស់អ្នក ​​ប្រសិនបើ​អ្នកគឺជាអ្នក​ជាពលរដ្ឋ​ថ្មី ឬ​ជាអ្នក​បោះឆ្នោត​លើកដំបូង​ដែលមិនបាន​បង្ហាញអាជ្ញាបណ្ណបើកបររបស់អ្នក​នៅលើ​ទម្រង់បែបបទចុះឈ្មោះ​របស់អ្នក​
[Original Content]