Skip to Content

លទ្ធផលបញ្ជាក់ (សាវនកម្មការបោះឆ្នោត)

យប់នៃថ្ងៃរបោះឆ្នោត

បន្ទាប់ពីកន្លែងបោះឆ្នោតបានបិទនៅម៉ោង 8 យប់ នៅថ្ងៃបោះឆ្នោត សន្លឹកឆ្នោតទាំងអស់ដែលបានបោះត្រូវបានច្រកប្រអប់ ហើយបិទភ្ជិត, ធានាសុវត្ថិភាព និងដឹកជញ្ជូនដោយនគរបាលរង ទៅទីស្នាក់ការកណ្តាល RR/CC ៖ 12400 Imperial Hwy., Norwalk, CA 90650 ដើម្បីរាប់និងរៀបចំតារាងបញ្ជី ។ ការរាប់សន្លឹកឆ្នោតនៅយប់នៃថ្ងៃបោះឆ្នោត រួមមានសន្លឹកឆ្នោតនៅ កន្លែងបោះឆ្នោត ព្រមទាំងសន្លឹកឆ្នោតបោះតាមសំបុត្រដែលបានទទួលនិងបានដំណើរការរហូតដល់ថ្ងៃចន្ទនៅមុនថ្ងៃបោះឆ្នោត។

បញ្ចប់ការរាប់និងបូកសរុបសន្លឹកឆ្នោតជាផ្លូវការ (សាវនកម្មការបោះឆ្នោត)

ការរាប់សន្លឹកឆ្នោតមិនបានបញ្ចប់ នៅយប់នៃថ្ងៃបោះឆ្នោតទេ។ RR/CC ត្រូវធ្វើឱ្យប្រាកដថា សន្លឹកឆ្នោតដែលបានបោះ ត្រូវបានរាប់ទាំងអស់ ។ បន្ទាប់ពីយប់នៃថ្ងៃបោះឆ្នោត នៅក្នុងការបោះឆ្នោតទូទាំងរដ្ឋ មានសន្លឹកឆ្នោតរាប់ពាន់ដែលត្រូវបានរាប់ រួមមានទាំងសន្លឹកឆ្នោតបោះតាមសំបុត្រដែលទទួលបាននៅថ្ងៃបោះឆ្នោត សន្លឹកឆ្នោតបណ្តោះអាសន្ន សន្លឹកឆ្នោតសរសេរ ឈ្មោះបញ្ចូល និងសន្លឹកឆ្នោតខូច ។ សន្លឹកឆ្នោតទាំងនេះត្រូវបានរាប់ក្នុងអំឡុងរយៈពេល 28 ថ្ងៃ ដែលគេហៅថាសាវនកម្ម ការបោះឆ្នោតជាផ្លូវការ ។ សន្លឹកឆ្នោតតម្រូវឱ្យមានការត្រួតពិនិត្យបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ថាអ្នកបោះឆ្នោត ពិតជាមានសិទ្ធិបោះឆ្នោតមែន និងសន្លឹកឆ្នោតសរសេរឈ្មោះបញ្ចូល ត្រូវបានគេបោះសម្រាប់តែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ច្បាប់រដ្ឋកាលីហ្វញ៉ាតម្រូវឱ្យ RR/CC បញ្ចប់និងបញ្ជាក់លទ្ធផលក្នុងរយៈពេល 28 ថ្ងៃ។ មាត្រាច្បាប់នេះទទួលស្គាល់ភាពស្មុគស្មាញនៃការបញ្ចប់ការរាប់សន្លឹកឆ្នោត និងការធ្វើសាវនកម្មយ៉ាងហ្មត់ចត់លើលទ្ធផលការបោះឆ្នោតនេះ ដើម្បីធានាបាននូវភាពត្រឹមត្រូវ។

RR/CC ដឹងថាវាជាការលំបាកណាស់សម្រាប់បេក្ខជន/យុទ្ធនាការ ដែលចូលរួមប្រកួតយ៉ាងស្វិតស្វាញ ក្នុងការទន្ទឹងរង់ចាំ លទ្ធផលនៃការបោះឆ្នោត។ ដំណើរការស្របច្បាប់តម្រូវមក ដូចដែលបានពណ៌នាខាងលើត្រូវបានគេប្រើដើម្បីធានាថា គ្រប់សន្លឹកឆ្នោតដែលបានបោះ គឺត្រូវបានរាប់និងបានបញ្ចូលនៅក្នុងការចូលរួមនិងលទ្ធផលបោះឆ្នោតជាផ្លូវការ។

សាវនកម្មលទ្ធផលនៃការបោះឆ្នោត

តាមច្បាប់ សន្លឹកឆ្នោតមួយចំនួននៃរៀងរាល់ការបោះឆ្នោត ត្រូវបានគេចាប់ដោយព្រាវជាគំរូសម្រាប់រាប់សរុបដោយដៃ ដើម្បីផ្ទៀងផ្ទាត់ជាមួយចំនួនដែលរាប់ដោយម៉ាស៊ីនបោះឆ្នោតនៅយប់នៃថ្ងៃបោះឆ្នោតនោះ។ ចំនួនអប្បរមានៃសន្លឹកឆ្នោត ទាំងអស់ដែលបោះគឺមួយភាគរយ (1%) នៃមណ្ឌលបោះឆ្នោតត្រូវបានរួមបញ្ចូលនៅក្នុងដំណើរការនេះ ដែលត្រូវបានគេ ហៅថា សាវនកម្មរាប់សរុបដោយដៃ 1% ។

ការសង្កេតការណ៍សាធារណៈ

បេក្ខជននិងសាធារណៈជនត្រូវបានអញ្ជើញដើម្បីសង្កេតមើលការរាប់សន្លឹកឆ្នោតនិងដំណើរការសាវនកម្ម។ ផែនការរបស់ ក្រុមប្រឹក្សាសង្កេតការណ៍ការបោះឆ្នោត គឺអាចរកបាននៅ ការបោះឆ្នោតខាងមុខ ។ បន្ទាប់ពីយប់នៃថ្ងៃបោះឆ្នោត កាលវិភាគ នៃការធ្វើបច្ចុប្បន្នភាពលទ្ធផលការបោះឆ្នោត នឹងត្រូវបានបិទបង្ហាញនៅលើទ្វារចូលនៃទីស្នាក់ការកណ្តាល RR/CC និងតាម បណ្តាញអ៊ិនធឺណិត ។

ការរាប់ឆ្នោតឡើងវិញ ការបោះឆ្នោតដកពីតំណែង & សំណើផ្តួចផ្តើម

Icon - Close