Skip to Content
[Page Content]

លោកអ្នកអាចស្នើសុំព័ត៌មានអ្នកចុះឈ្មោះបោះឆ្នោតក្នុងតម្លៃបន្តិចបន្តួចដោយចូល​ទស្សនាការិយាល័យ Norwalk របស់មន្ត្រីចុះបញ្ជី-មន្ត្រីធ្វើកំណត់ត្រា/ស្មៀនខោនធី និងដោយបំពេញបែបបទ។

ដោយយោងតាមក្រមរដ្ឋាភិបាល 6254.4 អាសយដ្ឋានលំនៅដ្ឋាន លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល លេខតំបន់ ឬលេខដទៃទៀតដែលត្រូវបានបញ្ជាក់ដោយរដ្ឋលេខាធិការសម្រាប់គោលបំណងចុះឈ្មោះអ្នកបោះឆ្នោត និងព័ត៌មាននៃការចុះឈ្មោះពីមុខដែលត្រូវបានបង្ហាញនៅលើប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ត្រូវរក្សាជាការសម្ងាត់ ហើយនឹងមិនត្រូវបានបង្ហាញទៅកាន់បុគ្គលណាម្នាក់ឡើយ លើកលែងតែយោងទៅតាម ផ្នែក 2194 នៃច្បាប់បោះឆ្នោត។

ច្បាប់ចម្លងដែលបានបញ្ជាក់ - សំបុត្របញ្ជាក់ ឬ ប្រតិចារិក

  • 1.50 ដុល្លារសម្រាប់ច្បាប់ចម្លងនៃការចុះឈ្មោះខ្លួនឯង
  • 6.75 ដុល្លារក្នុងមួយច្បាប់ចម្លងសម្រាប់អ្នកដទៃទាំងអស់។ (សាធារណៈ និងដែលបានអនុញ្ញាត)

ស្នើសុំច្បាប់ចម្លងនៃការចុះឈ្មោះអ្នកបោះឆ្នោតដែលបានបញ្ជាក់

ប្រវត្តិអ្នកបោះឆ្នោត

  • 6.75 ដុល្លារសម្រាប់ឈ្មោះដែលបានស្វែងរកនីមួយៗ

ការស្វែងរក - ឯកសារចុះឈ្មោះអ្នកបោះឆ្នោត

5 ដុល្លារសម្រាប់ឈ្មោះដែលបានស្វែងរកនីមួយៗ

  • ដោយផ្ទាល់ ៖ ចូលមើលផ្នែកព័ត៌មានបោះឆ្នោតនៅមន្រ្តីចុះបញ្ជី-មន្រ្តីធ្វើកំណត់ត្រា/ស្មៀនខោនធី ហើយបំពេញបែបបទស្នើសុំ។
  • តាមសំបុត្រ ៖ ការស្នើសុំជាលាយលក្ខណ៍អក្សរត្រូវតែរួមបញ្ចូលទាំងឈ្មោះរបស់លោកអ្នក អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត ហត្ថលេខា លេខទូរស័ព្ទ និងស្រោមសំបុត្រដែលបានបិទតែម និងចុះអាសយដ្ឋានដោយខ្លួនឯង ដែលបានផ្ញើទៅកាន់អាសយដ្ឋាន៖

Registrar-Recorder/County Clerk

Election Information Section

12400 Imperial Hwy., Room 2013

Norwalk, CA 90650

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងផ្នែកព័ត៌មានបោះឆ្នោតតាមរយៈលេខ (562) 466-1310 ។

[Original Content]